Arsenal ​ទិញ​បាន David Luiz ​ហើយ​ក្នុង​តម្លៃ​ខ្លួន​ទាប​មែនទែន​

ក្រុម​កាំភ្លើង​ធំ Arsenal ​ទិញ​បាន​ខ្សែ​ការពារ David Luiz ​ពី​ក្រុម Chelsea ​មក​រួម​ក្រុម​ហើយ ​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​៧​លាន​ផោន​ប៉ុណ្ណោះ។

ក្រុម​របស់​លោក Emery ​បាន​លក់​ចេញ​ខ្សែ​ការពារ Laurent Koscielny ឲ្យ​ទៅ​ Bordeaux កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​តម្លៃ​៤,៦​លាន​ផោន។ ​ដូច្នេះ​តំណែង​នេះ​ពួកគេ​ត្រូវ​ការ​អ្នក​មក​ជំនួស។ ​មិន​ចាំ​យូរ​ឡើយ ព្រោះ​រដូវ​កាល​ដោះដូរ​កីឡាករ​ជិត​នឹង​ចប់​ផង​នោះ ​Arsenal ​ក៏​បាន​ទាក់ទង​ទៅ Chelsea ​ភ្លាម ដើម្បី​នាំ​យក​កីឡាករ David Luiz ​មក​រួម​ក្រុម និង​សួរ​ពី​តម្លៃ​ខ្លួន​របស់​គេ។

ចុង​ក្រោយ Chelsea ​លក់​ឱ្យ​ត្រឹម​តែ​៧​លាន​ផោន​ប៉ុណ្ណោះ ​ហើយ​ក្រុម Arsenal ​ផ្ទាល់​ក៏​ទទួល​ដៃ​២​​ផង​ដែរ សម្រាប់​ខ្សែ​ការពារ​ប្រេស៊ីល​រូប​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT