ថា​អី​ចេះ​ខុស​ទី​បំផុត Juve ដោះដូរ​យក Danilo និង​ប្រគល់ Cancelo ឲ្យ​ Man City

កិច្ច​ព្រមព្រៀង​ផ្លូវការ​បាន​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​នឹង​ការ​ផ្តល់​ជូន Joao Cancelo ឲ្យ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Man City និង​នាំ​យក Danilo មក​ក្លឹប​ជើង​ឯក​ Juventus វិញ។

Danilo ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប​សេះ​បង្កង់ បន្ទាប់​ពី​ហោះ​មក​ត្រួតពិនិត្យ​សុខភាព​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ។ Cancelo ឯ​ណោះ​វិញ​ដែល​ក្លឹប​បាន​ទិញ​ពី Valencia ជាមួយ​តម្លៃ​ប្រមាណ ៤០,៤ លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ ២០១៨ ​ក៏​បាន​ចាកចេញ​ទៅ​វិញ​នៅ​តម្លៃ​ខ្លួន ៦៥ លាន​អឺរ៉ូ ដែល City ត្រូវ​ថែម​ពី​លើ​តម្លៃ​ខ្លួន​ដើម​របស់ Danilo ​ដែល​លក់​បាន​ត្រឹម ៣៧ លាន​អឺរ៉ូ។

បញ្ជាក់​ថា Man City ក៏​នៅ​តែ​ចំណេញ​សម្រាប់​ការ​យក Danilo ព្រោះ​កាល​ទិញ​ពី Real Madrid នៅ​ឆ្នាំ ២០១៧ ​ចាយ​អស់​ត្រឹម ២៦,៥ លាន​ផោន ហើយ​ពេល​នេះ​លក់​ចេញ​បាន​លើ ៣០ លាន​ផោន។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT