[ផ្លូវការ] Liverpool ​ប្រគល់​ខ្សែ​ការពារ​មួយ​រូប​ឲ្យ​ទៅ​ក្លឹប​អាល្លឺម៉ង់​ខ្ចី​ជើង​ហើយ

យោង​តាម​ដំណឹង​ផ្លូវការ​ចុះ​ផ្សាយ​នៅ​យប់​ថ្ងៃ​ពុធ​នេះ​បាន​ឲ្យ​ដឹង​ថា​ហង្ស​ក្រហម Liverpool ​បាន​ព្រមព្រៀង​ក្នុង​ការ​ផ្តល់​ជូន​ខ្សែ​ការពារ Nathaniel Phillips ​ឲ្យ​ទៅ​ចូលរួម​ជាមួយ​ក្លឹប VfB Stuttgart ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល​មួយ​រដូវ​កាល​ពេញ។

បុរស​វ័យ ២២ ឆ្នាំ​ដែល​បាន​ចូលរួម​នៅ Anfield កាល​ពី ៣ រដូវ​កាល​មុន មិន​ទាន់​បាន​ចូលរួម​ពេញលេញ​នៅ​ឈុត​ធំ​របស់​ក្លឹប​ឡើយ ប៉ុន្តែ​កាល​ពី​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ខែ​មុន​លោក Klopp ក៏​បាន​ដាក់​រូប​គេ​ឲ្យ​មាន​ឈ្មោះ​ចូលរួម​ការ​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។ ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT