ផ្ទុះ​ចចាមអារ៉ាម​ឥត​ឈប់ ឥឡូវ​កីឡាករ Madrid ២ រូប​អត់​ឈ្មោះ​លេង​ទល់ Salzburg ទៀត​ហើយ

នៅ​វេលា​ម៉ោង ០០:០០ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្លឹប Real Madrid ​នឹង​ត្រូវ​តតាំង​ក្លឹប Red Bull Salzburg ​នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទឹកដី​ប្រទេស​អូទ្រីស។

យ៉ាងណាមិញ​តាម​រយៈ​ការ​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត គឺ​នៅ​តែ​បន្ត​គ្មាន​ឈ្មោះ​បេក្ខភាព​រង​ល្ហិចល្ហៀង​ជុំវិញ​ការ​ចែក​ផ្លូវ​ពីរ​រូប នោះ​គឺ Gareth Bale និង James Rodriguez។

បញ្ជាក់​ថា​សម្រាប់ Bale ​កន្លង​ទៅ​ត្រូវ​បាន​ភ្នាក់ងារ​សង្កត់​ធ្ងន់​ថា​កីឡាករ​សញ្ជាតិ​វែល​នឹង​បន្ត​នៅ Real Madrid រដូវ​កាល​ក្រោយ​ទៀត ខណៈ James ​លេចលឺ​ថា​មាន​ក្លឹប​យក្ស ២ រវាង Napoli និង Atletico Madrid កំពុង​បើក​ការ​ចរចា​ចង់​បាន។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT