សៀង ចន្ធា ទាត់ចូលអូស្ត្រាលីក្នុងជំនួបបើកឆាក តែកម្ពុជាចាញ់ ៥-១ ក្នុងពាន ​AFF U18

ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានទាត់បាល់បញ្ចូលទីក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងការបង្ហាញខ្លួនលើកដំបូងប្រចាំពានរង្វាន់ AFF U18 ឆ្នាំ២០១៩ ប៉ុន្តែក្រុមគោព្រៃជំទង់បានត្រឹមចាញ់ដៃគូ ៥-១ នៅប្រទេសវៀតណាម។

កម្ពុជា ធ្វើមិនបានល្អសោះនៅតង់ទី១ ដោយបណ្តោយឲ្យអូស្រ្តាលីស៊ុតចូលទីដល់ទៅ៣គ្រាប់ងាយៗ។ ប៉ុន្តែចូលដល់តង់ទី២ ពួកគេបន្តលេងដោយទំនុកចិត្តរហូតវាយបកបាន១គ្រាប់វិញ នៅនាទីទី៧៥ ដោយខ្សែប្រយុទ្ធវ័យក្មេងរបស់សាលាបាល់ទាត់ជាតិបាទី។

ប្រកួតបន្ទាប់ ក្រុមកម្ពុជានឹងប៉ះ ថៃ នាថ្ងៃទី០៩ ខែសីហា វេលាម៉ោង៣:៣០នាទីរសៀល។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT