ថ្វីបើបរាជ័យក្នុងជំនួបតទល់វិសាខា ២-១ កាលពីសប្តាហ៍មុន ប៉ុន្តែប្រធានក្លិបអង្គរថៃហ្គឺលោក Akihiro Kato បានផ្ញើសារមួយប្រាប់អ្នកគាំទ្រថា ក្តីសង្ឃឹមរបស់ក្រុមខ្លាទឹកក្រូចក្នុងការលើកពាននៅមិនទាន់អស់នៅឡើយ។
ថ្លែងមុនប៉ះក្រុមមិនដែលចាញ់ព្រះខ័នរាជស្វាយរៀង នាចុងឆ្នាំនេះ ប្រធានក្លិបជាជនជាតិជប៉ុនបានរម្លេចថា សម្រាប់ក្រុមនិងថ្នាក់ដឹកនាំនៅតែខិតខំប្រឹងប្រែងដើម្បីដណ្តើម៣ពិន្ទុពីប្រកួតនៅសល់។ លោកថា ប្រសិនបើក្រុមអាចធ្វើបាន នោះជាកម្លាំងចិត្តនិងការតបស្នងមួយដ៏មានន័យទៅកាន់អ្នកគាំទ្រ។
បន្ថែមលើនេះ លោកក៏បានស្នើរឲ្យមហាជនពិសេសប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទៅទស្សនាការប្រកួតនានាក្នុងលីគកំពូលកម្ពុជាបន្ថែមទៀត។
អង្គរថៃហ្គឺ បច្ចុប្បន្ននៅចំណាត់ថ្នាក់លេខ៤ មាន៣៧ពិន្ទុ តាមពីក្រោយវិសាខានិងណាហ្គាដែលមាន៤០ពិន្ទុ ខណៈក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងមានដល់ទៅ៤៨ពិន្ទុទៅហើយ។ ពួកគេនឹងប៉ះក្រុមកំពូលតារាងនេះ នៅកីឡដ្ឋានស្វាយធំនាថ្ងៃទី១១ ខែសីហា វេលាម៉ោង៣:៣០នាទី។
https://www.facebook.com/AngkorTigerFC.FFC/videos/2306222989691757/

