កីឡាករ​លេង​កាច​របស់ Atletico នឹង​គ្មាន​វត្តមាន​នៅ​ជំនួប​តតាំង Juventus ទេ

ការ​ប្រកួត​បិទ​វគ្គ​ពាន​រង្វាន់ ICC សម្រាប់​ឆ្នាំ ២០១៩ នេះ ដែល​ក្លឹប Atletico Madrid ត្រូវ​តតាំង​សេះ​បង្កង់ Juventus ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ សីហា​ខាង​មុខ​នេះ។

យ៉ាងណាមិញ​តាម​ដំណឹង​ចុង​ក្រោយ​បង្អស់​សម្រាប់​ក្លឹប At Madrid នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​របស់​ខ្លួន​គឺ Diego Costa ​ក្រោយ​ពី​កីឡាករ​អេស្ប៉ាញ​ជាប់​បម្រាម​នៅ​ប្រកួត​តតាំង​ Real Madrid ដែល​ប៉ះ​ទង្គិច​ជាមួយ Carvajal ដល់​រង​កាត​ក្រហម។

បញ្ជាក់​ថា​កន្លង​មក Costa ក៏​ជា​អ្នក​ស៊ុត​ Hat-Trick យក​ឈ្នះ​ស្តេច​ស​យ៉ាង​អាម៉ាស់​ផង​ដែរ ខណៈ​រដូវ​កាល​ចាស់​លោក​ស៊ុត​បាន ៥ គ្រាប់​និង Assist ៣ លើក ក្នុង​ការ​បង្ហាញ​ខ្លួន ២១ ប្រកួត​សរុប។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT