Ronaldo ចាប់​អារម្មណ៍​ចង់​ចាប់​ដៃ​គូ​ជាមួយ​ម្នាក់​នេះ​ជាង Lukaku

តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​ចុះ​ផ្សាយ​ដោយ La Gazzetta dello Sport ​បាន​ឲ្យ​ដឹង​ថា​តារា​ឆ្នើម Cristiano Ronaldo ​បាន​សម្លឹង​ឃើញ​ជើង​ស៊ុត Mauro Icardi របស់​ក្លឹប Inter Milan ជា​បេក្ខភាព​សក្តិសម​ជាង Romelu Lukaku សម្រាប់​ការ​មក​ចូលរួម​នៅ​ទឹក​ដី Turin។

ដោយ​កន្លង​ទៅ​ក៏​មាន​ការ​ចរចា​រវាង​ភាគី​ខាង​ក្លឹប Juventus និង United ក្នុង​ការ​ដោះដូរ​យក Dybala និង Lukaku ប៉ុន្តែ​ជា​លទ្ធផល​ត្រូវ​បាន​បញ្ចប់ ជាមួយ​ចម្លើយ​អវិជ្ជមាន។

ជាមួយ​ការ​សម្លឹង​មើល​ឃើញ​ជា​ថ្មី CR7 ​ហាក់​ឲ្យ​តម្លៃ​លើ Icardi ខ្លាំង​ជាង ខណៈ​ដែល​កីឡាករ​អាហ្សង់ទីន​រូប​នេះ​អាច​មាន​តម្លៃ​ប្រហែល ៤០ លាន​អឺរ៉ូ ដែល​ជា​តម្លៃ​សមល្មម​មួយ​សម្រាប់ Juve ក្នុង​ការ​ពិចារណា។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT