Rodrygo និង Kubo ត្រៀម​ខ្លួន​រួច​ស្រេច​នៅ Castilla ក្រោម​ការ​ដឹកនាំ​ដោយ Raul

Raul ​នឹង​មាន​បេក្ខភាព​សំខាន់ ២ រូប​សម្រាប់​បើក​ការ​តតាំង​នា​រដូវ​កាល​ក្រោយ រួម​មាន Rodrygo និង Takefusa Kubo ដែល​នឹង​ជំរុញ​ឲ្យ​ក្លឹប Castilla មាន​ឥទ្ធិពល​មួយ​កម្រិត​ថែម​ទៀត។

អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ចូល​ជួយ​ឈុត B តតាំង​ប្រកួត​មិត្តភាព​ទល់​ក្លឹប​ Alcorcon នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​កីឡដ្ឋាន Estadio Alfredo di Stefano។

ទាំង​អនាគត​របស់ Rodrygo និង Kubo ​ហាក់​មិន​ខុស​ពី​គន្លង​ចាស់​របស់ Vinicius Junior នោះ​ឡើយ ដោយ​ជា​ធម្មតា​ Zidane រមែង​បង្គាប់​ឲ្យ​មក​ហ្វឹកហាត់​ជាមួយ​ឈុត​ធំ ប៉ុន្តែ​ដាក់​ឲ្យ​លេង​នៅ Castilla រហូត​ដល់​ពេលវេលា​សមស្រប​និង​គុណភាព​ដល់​កម្រិត​មួយ​ទើប Zidane កោះ​ហៅ​ឲ្យ​មក​លេង​ Real Madrid ពេញ​សិទ្ធ។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT