Rooney ស៊ី​ថ្លៃ​បាន​ប៉ុន្មាន សម្រាប់​ការ​ចាត់ការ​លើក​ដំបូង​នៅ​ក្លឹប Derby County?

បញ្ចប់​នាម​ជា​កីឡាករ ជើង​ចាស់ Wayne Rooney ​បាន​ផ្លាស់​មក​ដឹកនាំ​នៅ​ក្លឹប Derby County ជា​ផ្លូវការ ​ដែល​លោក​នឹង​ចាប់​ផ្តើម​ចូល​កាន់​តំណែង​នេះ​នា​ខែ​មករា ឆ្នាំ ២០២០ ត​ទៅ។

ជើង​ស៊ុត​របស់​បិសាច​ក្រហម​បាន​ព្រមព្រៀង​កុងត្រា​រយៈ ពេល ១៨ ខែ​និង​ជម្រើស​នៃ​ការ​បន្ថែម​ទៅ​ឆ្នាំ​ផ្សេង​ទៀត​ជាមួយ​ក្លឹប​ចាស់​របស់ Frank Lampard។ ចំពោះ​ថ្លៃ​ឈ្នួល​ពី​ការ​ដឹកនាំ​ជា​លើក​ដំបូង​នៅ​លីគ​កំពូល​លំដាប់​ ២ Rooney ​ត្រូវ​បាន​សារព័ត៌មាន TheSun ​បង្ហើប​ថា​អាច​ទទួល​បាន​ប្រមាណ ៨៥ ០០០ ផោន/សប្តាហ៍។

កុងត្រា​នៅ​សេសសល់​ជាមួយ​ក្លឹប DC United កីឡាករ​វ័យ ៣៣ ឆ្នាំ​នឹង​នៅ​តែ​បន្ត​លេង​ដូច​ដើម ជាមួយ​ភារកិច្ច​ស្វែងរក​ជោគជ័យ​នៅ​លីគ​កំពូល MLS Cup ។

សាមី​ខ្លួន​ផ្ទាល់ Rooney ​បាន​និយាយ​ពី​ការ​ចាត់តាំង​នេះ​ថា៖ “ខ្ញុំ​ពិត​ជា​រំភើប​ដែល​មាន​ឱកាស​ចូលរួម​ជាមួយ Derby County ​ដោយ​ខ្ញុំ​កំពុង​ឆ្ពោះ​ទៅ​ចូលរួម​បម្រើ​ការ​ជាមួយ​លោក Phillip Cocu និង​បុគ្គលិក​របស់​គាត់ ក៏​ដូច​ជា​ក្រុម​ទាំង​មូល​ចាប់​ពី​ខែ​មករា​ត​ទៅ”។ ប្រភព៖ Express

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT