វីរបុរសនៃក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ីគឺ Carlos Valderrama បានបង្ហាញការជឿជាក់ថា James Rodriguez គួរត្រូវបានក្លឹបបើកផ្លូវឲ្យចាកចេញ ទាំងដែលភាពចម្រូងចម្រាសជាមួយអ្នកចាត់ការ Zinedine Zidane មិនអាចដោះស្រាយបានផងនោះ។
Valderrama បានបញ្ជាក់ប្រាប់ថា៖ “ឲ្យ James គេទៅចូលរួមនៅក្លឹបផ្សេងទៅ ព្រោះអ្នកចាត់ការមិនចង់បានគេទេ ហើយប្រសិនគេនៅរដូវកាលក្រោយក៏មិនបានលេងដដែល”។
លោកបានសង្កត់ធ្ងន់៖ “គ្រាដែលគេមកដល់ដំបូងអ្នកគាំទ្របានសាទរ ហើយប្រធានក្លឹបក៏បានសាទរដូចគ្នា ប៉ុន្តែអ្នកចាត់ការមិនចង់បាន James នោះទេ អ៊ីចឹងប្រសិនគេនៅហើយមិនបានលេង បែបនេះឲ្យ James ចាកចេញទៅល្អជាង ព្រោះអ្នកដែលជ្រើសរើសកីឡាករចូលលេងគឺអ្នកចាត់ការឯណោះទេ”។ ប្រភព៖ Marca