អនាគតរបស់ខ្សែបម្រើ Christian Eriksen ក៏ស៊ីសងលើរឿងរ៉ាវរបស់តារាឆ្នើម Paul Pogba ហើយទ្រនំថ្មីសម្រាប់កូនមាន់រូបនេះគឺមានភាគរយទៅចូលរួមរវាងក្លឹប Real Madrid ឬ Manchester United។
តាមសារព័ត៌មាន AS បានសង្កត់ធ្ងន់ថាស្ថានការណ៍នៅពេលបច្ចុប្បន្នសម្រាប់ Eriksen គឺមានភាពស្មុគស្មាញបន្តិច ដោយថា R.Madrid ក៏ពិចារណាលើកីឡាកររូបនេះផងដែរ ព្រោះគេអាចនឹងព្រមព្រៀងកុងត្រា ៥ ឆ្នាំជាមួយថ្លៃពលកម្មប្រហាក់ប្រហែលកីឡាករបារាំង។
ប៉ុន្តែក្នុងករណីដែលស្តេចសមិនអាចទទួលយក និងងាកទៅចាប់អារម្មណ៍នាំយក Pogba មក Bernabeu នោះបិសាចក្រហម Man Utd ក៏មិនឲ្យឱកាសរំលងផុត ហើយព្យាយាមទៅចាប់យក Eriksen មកចូលរួមនៅ Old Trafford ជំនួសវិញ។ កីឡាករដាណឺម៉ាករូបនេះកាលពីពេលកន្លងទៅក៏ធ្លាប់បង្ហើបដល់គម្រោងត្រៀមចែកផ្លូវជាមួយមាន់ខ្នាយមាសថែមទៀតផង។ ប្រភព៖ BeSoccer



