នៅប្រកួតកម្តៅសាច់ដុំទល់ Arsenal កាលពីថ្ងៃអាទិត្យ ក្រៅពីទិដ្ឋភាពនៅលើទីលាន ទៀតសោតក៏បានធ្វើឲ្យអ្នកគាំទ្រ Barcelona ហាក់មានចម្ងល់និងការខ្វល់ខ្វាយចិត្តជាខ្លាំងជុំវិញសម្ព័ន្ធភាពដ៏គួរឲ្យសង្ស័យរវាង Messi និង Griezmann។
វីដេអូចែកចាយលើបណ្តាញសង្គម បានបង្ហាញពីសកម្មភាពរបស់ Griezmann ដែលកីឡាករចំណូលថ្មីរូបនេះបានផ្លាស់ចេញពីទីលាន ហើយដើរសំដៅមកតំបន់នៃកីឡាករបម្រុង ជាមួយការចាប់ដៃគ្រូបង្វឹកនិងសំដៅមកចាប់ដៃ Messi ប៉ុន្តែកីឡាករអាហ្សង់ទីនហាក់ធ្វើមិនអើពើអីសោះឡើយ។ ទស្សនាវីដេអូខាងក្រោម៖
https://twitter.com/i/status/1158379403849740290
ត្បិតកន្លងទៅកីឡាករមានតម្លៃខ្លួន ១២០ លានអឺរ៉ូ [Griezmann] ធ្លាប់បានសរសើរមិនដាច់ពីមាត់ដល់ Messi ក៏ពិតមែន ប៉ុន្តែតាមសកម្មភាពនេះហាក់ធ្វើឲ្យអ្នកគាំទ្រស្រងាកចិត្តជាខ្លាំង និងព្រួយបារម្ភពីទំនាក់ទំនងរបស់តារាឆ្នើមទាំងពីរទៅថ្ងៃមុខទៀតផង។ ប្រភព៖ FoxSportAsia


