Ferdinand ​ថា Man City ​មិន​ចេះ​ហត់​ឡើយ ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​

Rio Ferdinand ​អតីត​កីឡាករ Man Utd ​បាន​សរសើរ​ក្រុម Man City ​ថា​កំពុង​ស្រែក​ឃ្លាន​ពាន​រង្វាន់​ជា​ខ្លាំង ​ដោយ​ពួកគេ​ហត់​ឡើយ​សម្រាប់​ការ​ប្រកួត​សំខាន់​ៗ។

Manchester City បាន​គ្រង​ពាន Community Shield សម្រាប់​រដូវ​កាល​ថ្មី បន្ទាប់​ពី​បាន​យក​ឈ្នះ Liverpool ដោយ​បាល់​ប៉េណាល់ទី ក្រោយ​បញ្ចប់​៩០​នាទី​ស្មើ​គ្នា ១-១ នៅ​កីឡដ្ឋាន Wembley យប់​មិញ។ ​នេះ​ជា​ការ​​ចាប់​ផ្ដើម​យ៉ាង​ល្អ​សម្រាប់​ក្រុម​របស់​លោក​ Pep ​ដែល​ត្រូវ​ការពារ​តំណែង​ជើង​ឯក​រដូវ​កាល​នេះ។

សម្រាប់​ទម្រង់​លេង​របស់​ក្រុម Man City ​នេះ​ដែរ ត្រូវ​បាន​លោកRio Ferdinand ​ដែល​ជា​អតីត​កីឡាករ Man Utd ​លើក​ឡើង​ថា​ក្រុម​មួយ​នេះ​ហាក់​មិន​បាន​បង្ហាញ​ភាព​នឿយហត់​របស់​ខ្លួន​ទេ ​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់។ ជាក់​ស្ដែង​ប្រកួត​យប់មិញ​នេះ ​ពួកគេ​អវត្តមាន​កីឡាករ​សំខាន់​ក្នុង​ក្រុម​ប៉ុន្មាន​នាក់ ប៉ុន្តែ​អ្នក​ជំនួស​សុទ្ធ​តែ​មាន​សមត្ថភាព​អាច​លេង​ដោយ​ភាព​ជឿ​ជាក់។ នេះ​បញ្ជាក់​បាន​ថា ​ក្រុម Man City ​នឹង​បន្ដ​បង្ក​ព្យុះភ្លៀង​បាន​ដដែល​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT