Messi ៖ Barcelona ​នឹង​ប្រយុទ្ធ​ដើម្បី​ឈ្នះ​ពាន​ទាំង​អស់​ម្ដង​ទៀត​ឆ្នាំ​នេះ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បញ្ជាក់​ថា​ក្រុម ​Barcelona ​នឹង​ប្រយុទ្ធ​ដើម្បី​ឈ្នះ​ពាន​ទាំង​អស់​ម្ដង​ទៀត​ឆ្នាំ​នេះ ​ក្រោយ​ពី​ធ្វើ​មិន​បាន​សម្រេច​កាល​ពី​ឆ្នាំ​មុន។

Messi ​បាន​ដាក់​គោលដៅ​ឈ្នះ​ពាន​ទាំង​បី La Liga , Copa del Rey ​និង UEFA Champions League ​ឱ្យ​ក្រុម Barcelona ​សម្រាប់​រដូវ​កាល​នេះ។ ខណៈ​ដែល​រដូវ​កាល​មុន រូបគេ​ក៏​និយាយ​ពាក្យ​នេះ​ដែរ ប៉ុន្តែ​ជួយ​ក្រុម ​ឈ្នះ​ត្រឹម La Liga ​១ ​ដោយ​ឡែក Copa ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​និង Champions League ​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ។

កីឡាករ​អាហ្សង់ទីន​ដែល​ទើប​ឈឺ​ចាប់​នៅ Copa America ​ហើយ​ត្រូវ​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ពិន័យ​មិន​ឱ្យ​លេង​៣​ខែ​នៅ​ជម្រើស​ជាតិ​ផង​នោះ បាន​និយាយ​ថា​៖ “ខ្ញុំ​នឹង​និយាយ​ដូច​ឆ្នាំ​មុន។ ទាំង​អស់​គ្នា ​យើង​នឹង​ប្រយុទ្ធ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់។ យើង​មាន​លីគ​កម្រិត​ខ្ពស់។ ៨​ក្នុង​រយៈ​ពេល​១១​ឆ្នាំ គឺ​ជា​ពេល​វេលា​ល្អ​សម្រាប់​ក្លឹប។ យើង​នឹង​មើល​ឃើញ​វា​ថា​ពិបាក​យ៉ាង​ណា​ក្នុង​ការ​ឈ្នះ​វា​ម្ដង​ទៀត”៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT