Ashley Young ​នឹង​ក្លាយ​ជា​ប្រធាន​ក្រុម Man Utd ​រដូវ​កាល​នេះ​

Ashley Young ​នឹង​ក្លាយ​ជា​ប្រធាន​ក្រុម Manchester United ​រដូវ​កាល​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ចាត់ការ​ Solskjaer ។

 

Young ​ជា​កីឡាករ​ដែល​អ្នក​គាំទ្រ​មិន​សូវ​ពេញ​ចិត្ត​ឡើយ ដោយសារ​តែ​ការ​លេង​របស់​គេ​ខូច​ច្រើន​ក្នុង​រដូវ​កាល​កន្លង​ទៅ​នេះ។ យ៉ាងណាមិញ ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Solskjaer ​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ ​បែរ​ជា​ទទួល​បាន​ឱកាស​ធំ ​ឡើង​ជា​ប្រធាន​ក្រុម​ទៅ​វិញ។ រូបគេ​ជា​កីឡាករ​ម្នាក់​មាន​បទ​ពិសោធ​នៅ​ក្លឹប Man Utd ​នេះ​ច្រើន ពោល​គឺ​តាំង​ពី​ឆ្នាំ ២០១១​មក។ ខ្សែ​ការពារ​រូប​នេះ ​ផ្លាស់​ពី​ក្រុម Aston Villa មក​ក្នុង​តម្លៃ​ខ្លួន​១៧​លាន​ផោន​កាល​ពី​គ្រា​នោះ។

តំណែង​ប្រធាន​ក្រុម​នេះ​ដែរ ​មាន​កីឡាករ​ជា​ច្រើន​ក្នុង​ក្រុម​ចង់​ធ្វើ។ ជាក់​ស្ដែង សូម្បី De Gea ​ក៏​ធ្លាប់​បញ្ជាក់​ថា​រូបគេ​ចង់​ធ្វើ​ជា​ប្រធាន​ក្រុម​ដែរ ព្រោះ​មាន​បទ​ពិសោធ​នៅ​ក្រុម​នេះ​ច្រើន ហើយ​បាន​ចូល​លេង​និង​យល់​ចិត្ត​សមាជិក​ក្រុម​ទាំង​អស់។ តែ​ជា​ចុង​ក្រោយ ការ​សម្រេច​ចិត្ត​របស់​អ្នក​ចាត់ការ Solskjaer ក៏​បាន​ប្រកាស​ជា​ផ្លូវការ​ថា Young ​នឹង​ទទួល​តួនាទី​នេះ៕ប្រភព៖ Thesun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT