Dybala ​មិន​ព្រម​មក Man Utd ​ព្រោះ​តម្លៃ​ពលកម្ម​មិន​ត្រូវ​គ្នា​

ក្រុម Manchester United ​នឹង​កីឡាករ Dybala ​ចរចា​មិន​ត្រូវ​គ្នា​ឡើយ ព្រោះ​តម្លៃ​ពលកម្ម​របស់​កីឡាករ​រូប​នេះ ​ដល់​ទៅ ៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។

កីឡាករ​អាហ្សង់ទីន​មិន​បដិសេធ​ក្នុង​ការ​ផ្លាស់​មក​លេង​នៅ Old Trafford ​ឡើយ ប៉ុន្តែ​រូបគេ​ចង់​បាន​តម្លៃ​ពលកម្ម​ដល់ ៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ទើប​ព្រម​ផ្លាស់​មក​។ តាម​តម្លៃ​នេះ ​ក្រុម​របស់​លោក Ole ​មិន​អាច​ផ្ដល់​ឱ្យ​បាន​ទេ ដូច្នេះ​ហើយ​ទើប​ការ​រចរចា​រវាង​ភាគី​កីឡាករ និង​ក្លឹប​បរាជ័យ​ទៅ​ហើយ។ នេះ​មាន​ន័យ​ថា Man Utd ​មិន​អាច​បាន Dybala ​របស់​ក្រុម Juventus ​នោះ​ទេ។

ការ​មិន​អាច​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ក៏​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ទិញ​យក Lukaku ​របស់ Juventus ​ផង​ដែរ ព្រោះ​ថា Dybala ​ជា​កត្តា​មួយ​ដែល Man Utd ​អាច​លក់​កីឡាករ​បែលហ្សិក​បាន ប្រសិន​បើ​ពួកគេ​យក​បាន Dybala៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT