សេចក្តីថ្លែងការណ៍របស់ក្លឹប FC Barcelona បានសរសេរថា៖ “Barcelona និង Real Betis បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយក Junior Firpo លើតម្លៃខ្លួន ១៨ លានអឺរ៉ូបូកនឹងប្រាក់ឧបត្ថម្ភ ១២ លានអឺរ៉ូ”។
ដំណឹងផ្លូវការនេះបានធ្វើឲ្យកក្រើកឡើងកាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកមានបុណ្យទិញបាននូវបេក្ខភាពចំណូលថ្មីទី ៦ របស់ខ្លួនលើកុងត្រារយៈពេល ៥ ឆ្នាំ។ ចំពោះតម្លៃផ្តាច់កុងត្រាសម្រាប់កីឡាករវ័យ ២២ ឆ្នាំរូបនេះថ្លៃខ្ពស់ដល់ទៅ ២០០ លានអឺរ៉ូ។
សម្រាប់អ្នកចាត់ការលោក Ernesto Valverde នឹងមានជម្រើសក្នុងការសម្រេចចិត្តរវាង Firpo និង Jordi Alba នៅតំណែងការពារស្លាបឆ្វេងនារដូវកាល ២០១៩/២០។ ក្រឡេកទៅមើល Real Betis ក៏បានយកអ្នកថ្មី Alfonso Pedraza ចេញពី Villarreal មកជំនួសការបាត់បង់នេះហើយ។ ប្រភព៖ Marca


