[ផ្លូវការ] Juventus លក់​ចេញ​យុវជន​ឆ្នើម​ឲ្យ​ទៅ​ក្លឹប PL នៅ​តម្លៃ​ខ្លួន ២៩ លាន​ផោន

ក្លឹប Everton ​បាន​ប្រកាស​ជា​ផ្លូវការ​ជុំវិញ​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ប្រយុទ្ធ Moise Kean ជាមួយ​តម្លៃ​ខ្លួន​ ២៩ លាន​ផោន​ចេញ​ពី​ក្លឹប Juventus។

កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បាន​ហោះ​មក​ទឹកដី​អង់គ្លេស​កាល​ពី​សប្តាហ៍​មុន ដែល​ទើប​តែ​នឹង​សម្រេច​ការ​ត្រួតពិនិត្យ​សុខភាព​មុន​ប្រកាស​នូវ​ដំណឹង​ផ្លូវការ​ពី​ការ​ចូលរួម​នៅ Goodison Park។ រូប​គេ​បាន​ព្រមព្រៀង​លើ​កុងត្រា​ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រមាណ ៥០ ០០០ ផោន/សប្តាហ៍។

ថ្លែង​ជុំវិញ​ការ​មក​ដល់​ក្លឹប​ថ្មី Kean ​បាន​ប្រាប់​ថា៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ជាមួយ​ការ​ពាក់​អាវ​របស់​ក្លឹប Everton ដោយ​ខ្ញុំ​ត្រូវ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ចុះ​ហត្ថលេខា​ក៏​ដោយ​សារ Everton ជា​ក្លឹប​ដែល​សម្លឹង​ទៅ​ថ្ងៃ​អនាគត ហើយ​ខ្ញុំ​ដឹង​ពី​ក្លឹប​មួយ​នេះ​ដែល​មាន​មហិច្ឆតា​ធំ បែប​នេះ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​លើ​ទីលាន ជាមួយ​ការ​ពាំនាំ​នូវ​ជោគជ័យ​ទៅ​កាន់​អ្នក​គាំទ្រ”។ ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT