កីឡាករ Ajax លឺ​ថា​ព្រមព្រៀង​លក្ខណៈ​បុគ្គល​ជាមួយ​ក្លឹប Real Madrid ហើយ

តាម​របាយការណ៍​ពី Fabrizio Romano ​បាន​ចុះ​ផ្សាយ​ថា​កីឡាករ​របស់​ក្លឹប AFC Ajax ​បាន​ព្រមព្រៀង​លក្ខណៈ​បុគ្គល​ជាមួយ​នឹង​ភាគី​ខាង​ក្លឹប​ Real Madrid ហើយ ​ស្រប​ពេល​មុន​នេះ​រូប​ក៏​បាន​បញ្ជាក់​ជា​សាធារណៈ​ជុំវិញ​កិច្ច​ចរចា​រវាង​ក្លឹប​និង​ភ្នាក់ងារ​របស់​ខ្លួន​ផង​ដែរ។

Van de Beek ដែល​ជា​ផ្នែក​មួយ​ជួយ​ឲ្យ Ajax ទទួល​បាន​ជោគជ័យ​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៅ Champions League កាល​ពី​រដូវ​កាល ២០១៨/១៩ អាច​នឹង​មាន​ភាគរយ​ខ្ពស់​ជាង​បណ្តា​កីឡាករ​ណា​ទាំង​អស់​ក្នុង​ការ​ទៅ​ចូលរួម​នៅ Bernabeu សម្រាប់​ព័ត៌មាន​ទីផ្សារ​ដោះដូរ​នា​ពេល​បច្ចុប្បន្ន​នេះ។

បញ្ជាក់​ថា​កីឡាករ​ហូឡង់​តាម​ហាងឆេង​ថ្លៃ​ខ្លួន​សព្វថ្ងៃ​អាច​ខ្ពស់​បំផុត​ត្រឹម ៤០ លាន​អឺរ៉ូ ដោយ​នៅ​រដូវ​កាល ២០១៨/១៩ ជាមួយ​ Ajax រូប​គេ​បង្ហាញ​ខ្លួន​នៅ Eredivisie ​បាន ៣៤ លើក​រក​បាន ៩ គ្រាប់​និង Assist ១០ លើក ខណៈ​នៅ UCL ​រក​បាន ៣ គ្រាប់​និង Assist ២ លើក​ក្នុង​ការ​បង្ហាញ​ខ្លួន ១២ ប្រកួត។ ប្រភព៖ FoxSportAsia