(VDO) Man City ​យក​ឈ្នះ​បាល់​ប៉េណាល់ទី​ថែម​ម៉ោង លើក​ពាន Community Shield ២០១៩

ជា​លទ្ធផល​បញ្ចប់​បាន​កាត់​សេចក្តី​ត្រឹម​បាល់​ប៉េណាល់ទី​ថែម​ម៉ោង ដោយ Man City ​បាន​យក​ឈ្នះ ៥-៤ ទៅ​លើ​ក្លឹប​ហង្ស​ក្រហម Liverpool។

នេះ​ជា​ពាន Community Shield លើក​ទី ៦ ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្លឹប​មេឃ​ខៀវ City និង​ជា​ការ​ឈ្នះ​ផ្ទួន​គ្នា​ពីរ​លើក ដោយ​កាល​ពី​ឆ្នាំ ២០១៨ បាន​បំបាក់​ក្លឹប Chelsea នៅ​លទ្ធផល ២-០។ ទៅ​មើល​ការ​ប្រកួត​នៅ​យប់មិញ Sterling ជា​អ្នក​បើក​ឆាក​នៅ​នាទី ១២ តែ​ចូល​តង់​ទី​ពីរ​ត្រូវ Matip របស់​ហង្ស​តាម​ស្មើ​នៅ​នាទី ៧៧។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បាន​បន្ថែម​ម៉ោង​ដល់​ការ​ស៊ុត​បាល់​ចម្ងាយ ១១ ម៉ែត្រ ​ហើយ​ភាព​ហ៊ោកញ្ជ្រៀវ​ចុង​ក្រោយ​បាន​សាទរ​ជាមួយ​អ្នក​គាំទ្រ​របស់​ក្រុម​ឈ្នះ​ជើង​ឯក Premier League និង FA Cup ​រដូវ​កាល ២០១៨/១៩។ នេះ​ជា​ពាន​មួយ​បន្ថែម​ទៀត សម្រាប់​ស្អំ​បេះដូង​របស់​អ្នក​គាំទ្រ​មុន​រដូវ​កាល​ថ្មី​ចាប់​ផ្តើម​បើក​នា​ចុង​សប្តាហ៍។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT