Klopp ​រំពឹង​ឈ្នះ​ពាន Community Shield ​យប់​នេះ ​ដើម្បី​ជា​កម្លាំង​ចិត្ត​រដូវ​កាល​ថ្មី

ក្រុម Liverpool ​នឹង​ត្រូវ​ប៉ះ​ក្រុម Man City ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ ​នា​ការ​ប្រកួត​ពាន​រង្វាន់ Community  Shield ​ក្នុង​កីឡដ្ឋាន Wembley ​។មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​លោក​ចង់​ឈ្នះ​ពាន​រង្វាន់​នេះ ​ដើម្បី​ជា​កម្លាំង​ចិត្ត​សម្រាប់​កីឡាករ​ខ្លួន​លេង​រដូវ​កាល​ថ្មី​ខាង​មុខ។ ក្រុម​កីឡាករ​ហង្ស​ក្រហម​ទាំង​អស់​កំពុង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ដើម្បី​យក​ឈ្នះ​លើ Man City ​តែ​លោក​ក៏​បាន​ដាស់​តឿន​ពួកគេ​ឱ្យ​ត្រូវ​ប្រយ័ត្ន​ខ្ពស់​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ព្រោះ​ក្រុម​របស់​លោក Pep ​ក៏​ជា​ក្រុម​ខ្លាំង​មួយ​មិន​អាច​មើល​ស្រាល​បាន​។

ដោយ​ឡែក​សម្រាប់​លោក Pep ​វិញ​ក៏​បាន​បញ្ជាក់​ដែរ​ថា​លោក​បាន​ឮ​សម្ដី​ជា​ច្រើន​ពី​ខាង​ក្រុម Liverpool ​និយាយ​ថា Man City ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​កីឡាករ។ ​រឿង​នេះ​ដែរ ​អ្នក​ចាត់ការ​រូប​នេះ​មិន​ចង់​ឮ​ទៀត​នោះ​ទេ ព្រោះ​ក្រុម​ទាំង​អស់​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​បាន​ចែង។ មិន​មាន​ការ​ចំណាយ​លើស​កំណត់​ឡើយ ហើយ​សម្រាប់​ការ​ប្រកួត​វិញ ​លោក​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ប្រកួត​ជាមួយ Liverpool ​ឱ្យ​បាន​ល្អ​បំផុត៕

ប្រភព៖ liverpoolfc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT