Jose ​កំពុង​រង់​ចាំ​ឱកាស ​បើ Zidane ​ដឹក​នាំ​មិន​ល្អ ​ខ្លួន​ចូល​ជំនួស​វិញ​

លោក Zidane ​កំពុង​ជួប​បញ្ហា​ច្រើន​ក្នុង​ការ​ដឹក​នាំ​ក្រុម Real Madrid ​ជា​លើក​ទី​២​នេះ ​ដោយ​កំពុង​ឈ្លោះ​ជាមួយ Gareth Bale ​ផង ​ហើយ​ទម្រង់​លេង​ក្រុម​ក៏​អន់​ថែម​ទៀត។ការ​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ថ្មី​ចូល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​មក​នេះ ​ហាក់​មិន​ទាន់​អាច​ធ្វើ​ឱ្យ​អ្វី​ប្រសើរ​ឡើង​នោះ​ទេ ​តែ​បែរ​ជា​ធ្វើ​ឱ្យ​ក្រុម​លេង​មិន​ស៊ី​ចង្វាក់​គ្នា​ទៅ​វិញ។ ជាក់​ស្ដែង ​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​មក ​ក្រុម Real Madrid ​ពិបាក​ឈ្នះ​ណាស់ ​ហើយ​កីឡាករ​ចាស់​ៗ​ក្នុង​ក្រុម​វិញ​ក៏​លេង​មិន​ល្អ​ថែម​ទៀត តែ​បែរ​ជា​ល្អ​កីឡាករ​ក្មេង​ៗ​ទៅ​វិញ។

កត្តា​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ហាក់​អស់​ជំនឿ​ចិត្ត​ទៅ​លើ Zidane ​ក្នុង​ការ​ស្រោចស្រង់​ក្លឹប​ឱ្យ​ខ្លាំង​វិញ​ណាស់។ មាន​ប្រភព​នៅ​អេស្ប៉ាញ​ជា​ច្រើន​បាន​លើក​ឡើង​ថា ​បេក្ខភាព​ទី​១​ដែល​ត្រូវ​ជំនួស Zidane ​ត្រូវ​បាន​លោក Perez ​មើល​ឃើញ​ទៅ​ហើយ។ ម្នាក់​នោះ​គឺ​ Jose Mourinho ​ដែល​ជា​អតីត​អ្នក​ចាត់ការ​ធ្លាប់​ដឹក​នាំ​ក្រុម Real Madrid ​នេះ​ម្ដង​មក​ហើយ។ ប្រសិន​ណា​បើ Zidane ​នៅ​តែ​បន្ដ​ដឹក​នាំ​មិន​ល្អ ពេល​បើក​រដូវ​កាល​ទៀត ​នោះ​លោក Perez ​នឹង​អាច​យក Jose មក​ជំនួស​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT