លោក Solskjaer អ្នកចាត់ការក្រុម Manchester United មានទំនុកចិត្ត១០០%ថា Pogba នឹងមិនចាកចេញពីក្រុមឡើយនៅរដូវកាលនេះ។ក្នុងការប្រកួតទល់ AC Milan នៅយប់មិញនេះ ក្រុម Man Utd មិនមានវត្តមានរបស់ Pogba ឡើយ។ ដោយលោក Solskjaer បានបញ្ជាក់ថាកីឡាករមានរបួសតិចតួចមិនអាចចូលលេងបាន ទើបលោកអនុញ្ញាតឱ្យរូបគេសម្រាក ដើម្បីលេងត្រៀមបើករដូវកាលថ្មីវិញ។ ចំពោះពាក្យថាកីឡាករបារាំងមិនមក ដើម្បីរៀបចំផ្លាស់ទៅ Real Madrid នោះ លោកសូមបដិសេធទាំងស្រុងតែម្ដង។
លោក Solskjaer បានបញ្ជាក់ទៀតថាលោកមានទំនុកចិត្តថា Pogba នឹងលេងនៅបិសាចក្រហមបន្ដទៀត ហើយរូបគេនឹងក្លាយជាតួអង្គសំខាន់ក្នុងក្រុមមិនខាន។ ក្រុម Man Utd ធ្វើបានល្អមែនទែនសម្រាប់ការប្រកួត Pre Season នេះ ដោយមិនទាន់បរាជ័យមួយប្រកួតណានោះទេ។ ជាក់ស្ដែងប្រកួតយប់មិញនេះ ពួកគេលេងស្មើ AC Milan ២-២ ហើយឈ្នះប៉េណាល់ទី ៥-៤៕
ប្រភព៖ DailyMail



