Barcelona ​ត្រៀម​ទទួល​វត្តមាន​កីឡាករ​ចំណូល​ថ្មី​ទី ៦

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano ​បាន​បញ្ជាក់​ជុំវិញ​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ខាង​ក្លឹប FC Barcelona និង Real Betis ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​យក​កីឡាករ Junior Firpo។

កីឡាករ​អេស្ប៉ាញ​រូប​នេះ ​នឹង​ផ្លាស់​មក​ចូលរួម​នៅ​ទឹក​ដី Camp Nou ជាមួយ​តម្លៃ​ខ្លួន ២៥ លាន​ផោន ​ក្នុង​គោលដៅ​ជំនួស​តំណែង Jordi Alba។

សម្រាប់ Firpo នឹង​ក្លាយ​ជា​កីឡាករ​ទី​ ៦ សម្រាប់​ក្លឹប​មាន​មូលដ្ឋាន​នៅ​តំបន់​កាតាឡាន់​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ បន្ទាប់​ពី​ការ​មក​ដល់​របស់ Frenkie de Jong, Antoine Griezmann, Neto, Emerson និង Marc Cucurella។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT