ចាយពេល ៩ ឆ្នាំនៅ At ពេលនេះដើរ​តាម​គន្លង​ Alves ផ្លាស់​ចូល​ទ្រនំ Sao Paulo

ខ្សែ​ការពារ​ស្លាប​ស្តាំ Juanfran ​បាន​សម្រេចជាផ្លូវការក្នុង​ការ​​ទៅ​ចូលរួម​នៅ​ទឹក​ដី Sao Paulo ដែល​ជា​ក្រុម​ខ្លាំង​មួយ​របស់​ប្រេស៊ីល បន្ទាប់​ពី​កុងត្រា​របស់​លោក​ត្រូវ​បាន​ផុត​ជាមួយ​នឹង​ក្លឹប Atletico Madrid នៅ​លីគ​កំពូល​អេស្ប៉ាញ។

បុរស​វ័យ ៣៤ ឆ្នាំ ​បានដើរតាម​គន្លង​របស់ Dani Alves ដែល​អតីត​កីឡាករ Paris រូប​នេះ ទើប​តែ​ប្រកាស​ចូលរួម​ជាមួយ​ក្រុម​ប្រេស៊ីល​កាល​ពី​ ២ ថ្ងៃ​មុន។

បញ្ជាក់​ថា Juanfran ​បាន​បង្ហាញ​ខ្លួន​ច្រើន​ជាង ៣៥០ ប្រកួត​នៅ​ ៩ រដូវ​កាល​រួមរស់​ជាមួយ Atletico ដោយ​ក្នុង​នោះ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ LaLiga ចំនួន ១ លើក និង​ឡើង​ដល់ Champions League វគ្គ​ផ្តាច់ព្រ័ត្រ ២ លើក​ផង​ដែរ។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT