Man City កាន់​តែ​កៀក​ជិត​ក្នុង​ការ​ផ្តល់​ជូន ៣០ លាន+កីឡាករ​ម្នាក់​ឲ្យ​ទៅ Juventus

របាយការណ៍​ពី Sky Italy ​បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា​ក្លឹប Manchester City ​ហាក់​កំពុង​តែ​កៀក​ជិត​ក្នុង​ការ​ចរចា​សំណើ​ចុង​ក្រោយ​បង្អស់ តាម​រយៈ​ការ​ផ្ដល់​ជូន Danilo ជា​ថ្នូរ​ប្តូរ​យក Joao Cancelo មក​ចូលរួម​នៅ Etihad។

សម្រាប់​ភាគី​ខាង​សេះ​បង្កង់​ពុំ​បាន​គិត​ពី​ការ​ដោះដូរ​ស្មើ​ដើម​ស្មើ​ចុង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ក្រៅ​ពី​យក Danilo ហើយ ក្លឹប​អ៊ីតាលី​មួយ​នេះ​បាន​ទាមទារ​ឲ្យ City ថែម​ប្រាក់​សុទ្ធ ៣០ លាន​អឺរ៉ូ​ពី​លើ​នោះ​ទៀត ដែល​សំណើ​នេះ​ត្បិត​មើល​ទៅ​ធំ​បន្តិច​មែន តែ​មេឃ​ខៀវ​ក៏​កំពុង​ពិចារណា​ដែល​រំពឹង​ថា​អាច​សម្រេច​ទៅ​បាន​ផង​ដែរ។

បញ្ជាក់​ថា Cancelo ក៏​ធ្លាប់​អះអាង​ពី​គោលដៅ​ចង់​បន្ត​រួមរស់​នៅ​ទឹក​ដី Turin ផង​ដែរ ប៉ុន្តេ​តាម​ការ​កំណត់​របស់​អ្នកចាត់ការ​សម្រាប់​រដូវ​កាល​ថ្មី គឺ​រូប​គេ​ហាក់​មិន​ស្ថិត​ក្នុង​ផែនការណ៍​របស់​ក្លឹប​ឡើយ បែប​នេះ​ការ​ចែកផ្លូវ​មក​ចូលរួម​ជាមួយ​ក្រុម​លោក Pep Guardiola អាច​ជា​ជម្រើស​ត្រឹមត្រូវ​ជាង។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT