ជំនួបសងសឹករវាងក្លឹប Paris Saint-Germain និង Rennes បានកើតឡើងនៅប្រកួតនៃពានរង្វាន់ Trophee des Champions ដោយអ្នកខ្លាំងពិតប្រាកដនៅតែធ្លាក់ទៅលើក្លឹបជើងឯក PSG។ លទ្ធផលបញ្ចប់ ២-១ លេងពេញម៉ោង ៩០ នាទី ទាំងអវត្តមានតារាឆ្នើម Neymar Jr។
នៅតំបន់ប្រយុទ្ធខាងលើជម្រើស ១១ នាក់ដំបូងរបស់ PSG គឺប្រើប្រាស់កីឡាករ Sarabia, Cavani និង Mbappe ដោយគ្រាប់បាល់ទីមួយសម្រេចបានដោយយុវជនឆ្នើម Mbappe នៅនាទី ៥៧ និង Angel di Maria បញ្ចប់គ្រាប់បាល់ជ័យជម្នះនៅនាទី ៧៣ ត្បិតសមាជិករបស់ Rennes បំបែកនាំមុខមុននៅនាទី ១៣ ក៏ដោយ។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
បញ្ជាក់ថាភារកិច្ចបន្ទាប់របស់ក្រុមសេដ្ឋីបារាំងនឹងត្រូវបើករដូវកាលថ្មីតតាំងក្លឹប Nimes នាថ្ងៃទី ១២ សីហា មុនវិលមកជួប Rennes ដដែលជាជំនួបក្នុងលីគជើងទីមួយនៅថ្ងៃទី ១៩ សីហា។