Klopp ​ថា Premier League ​កំពុង​ធ្វើ​ស៊ី​កីឡាករ​ល្អ​ៗ​ហើយ ​ព្រោះ​ប្រកួត​ញឹក​ពេក​

លោក Jurgen Klopp ​បាន​បញ្ជាក់​ថា​កាល​វិភាគ​ប្រកួត​នៅ​អង់គ្លេស ​កំពុង​តែ​ធ្វើ​ឱ្យ​កីឡាករ​ល្អ​ៗ​មាន​បញ្ហា​ហើយ ​ព្រោះ​ប្រកួត​ជាប់​គ្នា ​សឹង​តែ​គ្មាន​ពេក​សម្រាក​ឡើយ។

ក្រុម Liverpool ​នឹង​ត្រូវ​លេង​ទល់​ក្រុម Man City ​ក្នុង​ការ​ប្រកួត FA Community Shield ​នៅ​យប់​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ​ដែល​ជា​ពាន​រង្វាន់​បើក​រដូវ​កាល​នៅ​លីគ​អង់គ្លេស។ ​មុន​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ហង្ស​ក្រហម​បាន​បញ្ជាក់​ថា​ពួកគេ​មិន​ច្បាស់​ឡើយ​ថា ​កីឡាករ​សំខាន់ Sadio Mane ​បាន​លេង​ឬ​អត់ ព្រោះ​ទើប​តែ​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​ក៏​បន្ថែម​ទៀត​ថា​លោក​អាច​យក​ករណី​របស់ Mane ​មក​ពន្យល់​អ្នក​រាល់​គ្នា​បាន​។ ការ​ប្រកួត​នៅ​អង់គ្លេស ពិត​ជា​អាក្រក់​ខ្លាំង​ណាស់ ​វា​កំពុង​តែ​បំផ្លាញ​កីឡាករ​ល្អ​ៗ ដែល​មិន​អាច​សម្រាក​បាន​គ្រប់គ្រាន់។ ប្រសិន​បើ​ការ​ប្រកួត​មមាញឹក​យ៉ាង​នេះ ​កីឡាករ​ល្អ​ៗ​ជា​ច្រើន​នឹង​មិន​អាច​បន្ដ​លេង​បាន​នោះ​ទេ ព្រោះ​ពួកគេ​ត្រូវ​ការ​សម្រាក​ដែរ។

Sadio Mane ​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​២០១៧​មក ​រូបគេ​លេង​បាន​១១១​ប្រកួត​ទៅ​ហើយ។ ដោយ​ចំនួន​នេះ​ពិត​ជា​ច្រើន​មែន បើ​គិត​ត្រឹម​រយៈ​ពេល​ខ្លី​យ៉ាង​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT