Messi ​ត្រូវ​ពិន័យ​មិន​ឱ្យ​លេង​បាល់​៣​ខែ ​និង​ពិន័យ​ជា​ប្រាក់​ថែម​ទៀត​រឿង Copa America ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​ត្រូវ​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ពិន័យ​មិន​ឱ្យ​ចូល​លេង​បាល់​នៅ​ជម្រើស​ជាតិ​៣​ខែ ​និង​ពិន័យ​ជា​ប្រាក់​ជិត​៥​ម៉ឺន​ដុល្លារ​ចំពោះ​រឿង​រូបគេ​ថា​ការ​ប្រកួត Copa America ​មាន​រឿង​ពុក​រលួយ។

អាហ្សង់ទីន ​បាន​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ការ​ប្រកួត Copa America ​នៅ​ប្រេស៊ីល ​ដោយ​ចំណាត់​ថ្នាក់​លេខ​៣​នោះ ​ក្នុង​ប្រកួត​ចុង​ក្រោយ Messi ​បាន​កាត​ក្រហម ​ហើយ​មិន​ព្រម​ឡើង​ទទួល​មេដាយ​ថែម​ទៀត។ ​កីឡាករ​លេង​នៅ​ក្លឹប​អាជីព Barcelona ​បាន​ចោទ​ប្រកាន់​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ថា​បាន​រៀប​ចំ​កម្មវិធី​នេះ​ដើម្បី​ឱ្យ​ក្រុម​ប្រេស៊ីល​លើក​ពាន ​ហើយ​ទម្លាក់​ក្រុម​អាហ្សង់ទីន​មិន​ឱ្យ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ការ​និយាយ​បែប​នេះ​ហើយ ​ទើប​រូបគេ​ត្រូវ​ពិន័យ​មិន​ឱ្យ​លេង​បាល់ទាត់​៣​ខែ ​ហើយ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ជិត​៥​ម៉ឺន​ដុល្លារ​ថែម​ទៀត សម្រាប់​អ្វី​ដែល​រូបគេ​ចោទ​ប្រកាន់​ទាំង​មិន​មាន​ភស្តុតាង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT