Maguire ​ក្លាយ​ជា​ខ្សែ​ការពារ​ថ្លៃ​បំផុត​លើ​លោក ​ក្រោយ​ផ្លាស់​ទៅ Man Utd ​

ក្រុម​បិសាច​ក្រហម Manchester United ​ទិញ​បាន​ខ្សែ​ការពារ Maguire ​ពី​ក្រុម Leicester City ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៨០​លាន​ផោន ​ក្នុង​កុងត្រា​៥​ឆ្នាំ ​ទទួល​បាន​២​សែន​ផោន​ក្នុង​១​សប្ដាហ៍។

បើ​តាម​តម្លៃ​៨០​លាន​ផោន​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​កីឡាករ​អង់គ្លេស​រូប​នេះ ​ក្លាយ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​លើ​លោក​នេះ​ផង​ដែរ ​ក្រោយ​ពី​ទម្លាក់​តំណែង​របស់ ​Virgil van Dijk ​ដែល​បាន​ផ្លាស់​ទៅ​លេង​នៅ Liverpool ​ក្នុង​តម្លៃ​៧៥​លាន​ផោន។ កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ ​ក្រុម Man Utd ​តាម​ទិញ​១២​ខែ​មក​ហើយ ដោយ​ទើប​តែ​ត្រូវ​រ៉ូវ​គ្នា​នៅ​ពេល​នេះ​ប៉ុណ្ណោះ។

រូបគេ​នឹង​ទៅ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​សៅ​នេះ ​ហើយ​បន្ដ​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​នៅ​ថ្ងៃ​ចន្ទ។ គេ​មិន​ទាន់​ច្បាស់​ទេ​ថា​រូបគេ​អាច​នឹង​លេង​ប្រកួត​ដំបូង ​មិត្តភាព​បិទ​ទ្វា​ទល់​ក្រុម Blackburn Rovers ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ឬ​អត់។ គិត​ត្រឹម​កីឡាករ​ម្នាក់​នេះ ​ក្រុម​បិសាច​ក្រហម​ចំណាយ​ទិញ​កីឡាករ​ថ្មី​ចូល​ជិត​១៥០​លាន​ផោន​ទៅ​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT