Lukaku ​ព្រម​ផ្លាស់​ទៅ​លេង​នៅ Juventus ​ហើយ​

ខ្សែ​ប្រយុទ្ធ Lukaku ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុម Juventus ​ហើយ ​ដោយ​ទទួល​បាន​ជាង​៨​លាន​ផោន​ក្នុង​១​ឆ្នាំ​ក្នុង​ការ​ទៅ​លេង​នៅ​អ៊ីតាលី​នេះ។

កីឡាករ​បែលហ្សិក​ខាង​លើ​ទើប​លេង​ឱ្យ Man Utd ​បាន​២​រដូវ​កាល​ប៉ុណ្ណោះ ​តែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ole ​រូបគេ​មិន​មាន​ឱកាស​បាន​ចូល​លេង​ច្រើន​ឡើយ។ ដូច្នេះ​ហើយ ​ក្លឹប​ក៏​ចង់​បញ្ចេញ​កីឡាករ​មាឌ​ធំ​នេះ​ដែរ ព្រោះ​បច្ចុប្បន្ន​មាន​ក្លឹប​នៅ​អ៊ីតាលី ​ជា​ពិសេស Juventus ​ចង់​បាន។ តម្លៃ​ខ្លួន​របស់ Kukaku ​អាច​ចន្លោះ​ពី​៧០​ទៅ​៨០​លាន​ផោន ​តែ​ក្រុម​សេះ​បង្កង់​ក៏​មាន​លក្ខខណ្ឌ​ពិសេស​១​វិញ​ដែរ។

ក្រុម​របស់​លោក Sarri ​ចង់​ឱ្យ Dybala ​ទៅ Man Utd ​ដើម្បី​ជា​ថ្នូរ ​ក៏​ដូចជា​បន្ថយ​តម្លៃ​ខ្លួន​របស់ Lukaku ​ខ្លះ​វិញ។ ស្រប​ពេល​បិសាច​ក្រហម​ក៏​ចង់​បាន​កីឡាករ​អាហ្សង់ទីន​នេះ​ទៀត ដូច្នេះ​ហើយ​ការ​ផ្ទេរ​ឬ​ដោះដូរ​គ្នា​របស់​ក្រុម​ទាំង​ពីរ​នេះ អាច​នឹង​កើត​ឡើង​ប្រាកដ​ណាស់៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT