ថ្នាក់​ដឹក​នាំ​ Man City ​ប្រាប់​ឱ្យ Klopp ​បិទ​មាត់​រឿង​និយាយ​ពី​លុយ​

​លោក​ Omar Berrada ​ថ្នាក់​ដឹក​នាំ​ក្រុម Manchester City ​ប្រាប់​ឱ្យ​លោក Jurgen Klopp ​ឈប់​និយាយ​រឿង​លុយ​ទាក់ទង​ទៅ​នឹង​ការ​ទិញ​ដូរ​កីឡាករ​របស់​ក្រុម​ខ្លួន​ទៀត។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​លោក Klopp ​បាន​និយាយ​ថា​ក្រុម Liverpool ​មិន​អាច​តាម​ទាន់​ក្រុម Man City ​ឡើយ ​ក្នុង​ការ​ចំណាយ​លុយ​ទិញ​កីឡាករ​ចូល​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ។ ដោយ​លោក​បញ្ជាក់​ថា Man City ​ចំណាយ​ច្រើន​ក្នុង​១​ឆ្នាំ​ៗ ​ដើម្បី​ពង្រឹង​ក្រុម​ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត ​ស្រប​ពេល​ក្រុម Liverpool ​វិញ រដូវ​កាល​នេះ​មិន​អាច​ចំណាយ​ប្រាក់​ច្រើន​ដូច​រដូវ​កាល​មុន​បាន​ទេ។

ការ​លើក​ឡើង​បែប​នេះ ​ធ្វើ​ឱ្យ​លោក Omar ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ លោក​បាន​និយាយ​ថា​៖ “យើង​មាន​ការ​ភ្ញាក់​ផ្អើល​បន្តិច​ដែរ។ ខ្ញុំ​មិន​ដឹង​ថា​គាត់​គិត​យ៉ាង​មិច​ទើប​និយាយ​បែប​នេះ។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​ពួកគេ​ទៅ​មើល​ក្លឹប​ដទៃ​ដូច្នេះ។ ​វា​មិន​មែន​ជា​រឿង​ត្រូវ​ខឹង​ឬ​ប្រតិកម្ម​ខ្លាំង​អ្វី​ទេ យើង​គ្រាន់​តែ​ចង់​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ល្អ ​ហើយ​ពួកគេ​គួរ​តែ​ឈប់​និយាយ​ពី​រឿង​លុយ​នេះ​ទៅ។ ​យើង​មិន​ដែល​ខ្វល់​ចំពោះ​ការ​ចំណាយ​របស់​ក្លឹប​ដទៃ ឬ​ក្លឹប​របស់​ពួកគេ​នោះ​ទេ”៕ប្រភព៖ Dailymail

.