បើ​ខ្លាច UEFA ពិន័យ… PSG ​ប្រាប់​ឲ្យ Barca ​ប្រើ​ក្បាច់​នេះ តែ​ទុក​ពេល​ត្រឹម​ថ្ងៃ ១០ សីហា

តាម​សារព័ត៌មាន Mundo Deportivo ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Paris Saint-Germain ​បាន​ដាក់​កំហិត​ឲ្យ​ក្លឹប Barcelona មាន​ពេលវេលា​ពិចារណា​ត្រឹម​ថ្ងៃ​ទី ១០ សីហា​រឿងរ៉ាវ​នាំ​យក Neymar វិល​ត្រលប់​ទៅ Camp Nou ​ពោល​គឺ​មុន​រយៈ​ពេល​ពីរ​ថ្ងៃ​នៃ​ការ​បើក​រដូវ​កាល ២០១៩/២០ នៅ Ligue 1។

ទាំង​ដែល​ដឹង​ថា​អ្នក​មាន​បុណ្យ​កំពុង​ប្រឈម​នឹង​ការ​ពិន័យ​ពី UEFA លើ​ការ​ចាយ​លុយ​ហួស​កំណត់​នៃ​ច្បាប់ (FFP) ​ក្លឹប PSG ក៏​បាន​ផ្តល់​ជម្រើស​ពិសេស​មួយ​ពោល​គឺ​បើក​ឲ្យ Neymar ដើរ​ចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ​តែ​ត្រូវ​ព្រមព្រៀង​ទុក​ជា​មុន​ថា​នឹង​ទិញ​ផ្តាច់​នៅ​រដូវ​កាល​ក្រោយ​ក្នុង​តម្លៃ​ពេញ ៣០០ លាន​អឺរ៉ូ។

នេះ​ជា​គន្លង​ចាស់​មួយ​ដែល​ប៉ារីស​ធ្លាប់​បាន​ធ្វើ​កន្លង​មក ជុំវិញ​ការ​នាំ​ចូល​តារា​ឆ្នើម Kylian Mbappe ចេញ​ពី Monaco ដែល​ជា​យុទ្ធសាស្រ្ត​កក់​ទុក​មុន សឹម​បង់​លុយ​តាម​ក្រោយ ​ក្នុង​គោលដៅ​បញ្ចៀស​ការ​ខុស​លក្ខខណ្ឌ​កំណត់​របស់ UEFA។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT