Dani Alves ​រក​បាន​ក្លឹប​ថ្មី​លេង​ហើយ តែ​មិន​មែន​នៅ​អង់គ្លេស​ទេ​

Dani Alves ​រក​បាន​ក្លឹប​ថ្មី​លេង​ហើយ​ដោយ​កុងត្រា​ជាមួយ Sao Paulo ​៣​រដូវ​កាល ​ចោល​ក្រុម​នៅ​អង់គ្លេស Man City ​និង Arsenal ​ដែល​ចង់​បាន​ដែរ​។

កីឡាករ​​វ័យ​៣៦​ឆ្នាំ​បាន​សម្រេច​មិន​បន្ដ​កុងត្រា​លេង​ឱ្យ PSG ​ឡើយ ​ដើម្បី​បាន​ទៅ​រក​ក្លឹប​ថ្មី​លេង​។ មាន​ក្លឹប​ជា​ច្រើន​បាន​រូបគេ បើ​ទោះ​ជា​អាយុ​ច្រើន​ក៏​ដោយ ជាក់​ស្ដែង​នៅ​អង់គ្លេស​មាន Manchester City ​និង Arsenal ​ជា​ដើម សុទ្ធ​តែ​ទាក់ទង​។ តែ​ចុង​ក្រោយ ​ខ្សែ​ការពារ​រូប​នេះ​ក៏​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ជាមួយ​ក្រុម Sao Paulo ។

Alves ​បាន​ចាកចេញ​ពី​ប្រេស៊ីល​តាំង​ពី​ឆ្នាំ​២០០២ ​ដើម្បី​ស្វែង​រក​ក្លឹប​នៅ​អឺរ៉ុប​លេង។ ដោយ​ឆ្នាំ​២០១៩​នេះ រូបគេ​បាន​ត្រលប់​ទៅ​ជួប​អ្នក​គាំទ្រ​ក្នុង​លីគ​ប្រេស៊ីល​វិញ​ហើយ ​ជាមួយ​ក្រុម Sao Paulo ​ដែល​ជា​ក្លឹប​រូបគេ​ធ្លាប់​លេង​តាំង​ពី​តូច៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT