Harry Kane ៖ ខ្ញុំ​ចង់​លេង​ឱ្យ​ដល់​កម្រិត Messi ​និង Ronaldo

Harry Kane ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​មាន​ក្ដី​ប្រាថ្នា​ចង់​លេង​ឱ្យ​ដល់​កម្រិត​របស់ Lionel Messi ​និង Cristiano Ronaldo ។

Kane ​រក​បាន​២​គ្រាប់​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស ​យក​ឈ្នះ​លើ​ក្រុម​ទុយណេស៊ី ​ក្នុង​ការ​ប្រកួត​ដំបូង​របស់​ពួកគេ​នៅ​ព្រឹត្តិការណ៍ World Cup 2018 ​នេះ។ កីឡាករ​លេង​នៅ​ក្លឹប Spurs ​បាន​និយាយ​ក្រោយ​ជួយ​ក្រុម​ជម្រើស​ជាតិ​យក​បាន​៣​ពិន្ទុ​ថា​៖ “ខ្ញុំ​ចង់​បង្ហាញ​អ្នក​ដែល​រិះគន់​ខ្ញុំ​ថា ពួកគេ​គិត​ខុស​ហើយ។ ខ្ញុំ​នឹង​បង្ហាញ​អ្នក​គ្រប់​គ្នា​ថា​ខ្ញុំ​អាច​ធ្វើ​បាន ខ្ញុំ​ចង់​លេង​ឱ្យ​ដល់​កម្រិត​កំពូល​ដូច​កីឡាករ​ដទៃ ​Messi ​និង Ronaldo ​ដែរ។ នេះ​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ ​ហើយ​ខ្ញុំ​នឹង​សម្រេច​វា​ឱ្យ​បាន”។

ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ ​ជា​កីឡាករ​ដំបូង​គេ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក ​ដែល​អាច​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល​នៃ​ព្រឹត្តិការណ៍ World Cup ។ កីឡាករ​វ័យ​ក្មេង​រូប​នេះ ជា​កម្លាំង​សំខាន់​បំផុត​ហើយ​សម្រាប់​អង់គ្លេស​ក្នុង​ការ​ស្វែង​រក​ជ័យជម្នះ៕ប្រភព៖ DailyMail

  • Harry Kane ៖ ខ្ញុំ​ចង់​លេង​ឱ្យ​ដល់​កម្រិត Messi ​និង Ronaldo