Felix៖ “ខ្ញុំ​ចង់​ឈ្នះ Ballon d’Or ៥ លើក​ដូច Ronaldo”

នៅ​បទសម្ភាសន៍​ចុង​ក្រោយ​មួយ Joao Felix ​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​មួយ​រូប និង​បន្ថែម​លើ​ភាព​ជោគជ័យ​ដូច​ជា​វីរបុរស Cristiano Ronaldo។

កីឡាករ​មាន​តម្លៃ​ខ្លួន ១២៦ លាន​អឺរ៉ូ ដែល​ចាកចេញ​ពី Benfica មក​ចូលរួម​នៅ Atletico ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ​បាន​ប្រាប់​សារព័ត៌មាន ESPN FC ដូច្នោះ​ថា៖ “ខ្ញុំ​ឃើញ​ខ្សែ​ប្រយុទ្ធ​ជា​ច្រើន​នៅ Atletico ​ដែល​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ ហើយ​ខ្ញុំ​ចង់​ចូលរួម​ចំណែក​នោះ​ម្នាក់​បន្ថែម​ទៀត ទើប​ខ្ញុំ​សម្រេច​មក​ចូលរួម​នៅ​ទី​នេះ”។

កីឡាករ​វ័យ ១៩ ឆ្នាំ​បន្ត៖ “Cristiano Ronaldo ​បាន​ឈ្នះ Ballon d’Or ៥ លើក ដែល​វា​គឺ​ជា​ក្តី​ស្រមៃ​របស់​កីឡាករ​គ្រប់​គ្នា ដោយ​តាម​ពិត​ទៅ​ខ្ញុំ​ចង់​ជោគជ័យ​ដូច​ Cristiano អ៊ីចឹង​ដែរ”។ ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT