ចប់​ត្រឹម​ហ្នឹង​ហើយ! មេ​ធំ Lille ​ទម្លាយ​ទ្រនំ​ច្បាស់ការ​របស់ Pepe

ត្បិត​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ ប៉ុន្តែ​តាម​រយៈ​ការ​លើក​ឡើង​របស់​ប្រធាន​ក្លឹប​ Lille លោក Lopez ​បាន​ប្រាប់​ឥត​លាក់លៀម​ជុំវិញ​តម្លៃ​ផ្ទេរ​ចេញ​និង​លក្ខខណ្ឌ​របស់​ក្លឹប​ថ្មី នោះ​គឺ Arsenal ដែល​អាច​អន្ទង​យក Nicolas Pepe ​បាន​ដោយ​ជោគជ័យ។

ទោះ​បី​មាន​ការ​ប្រជែង​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី Napoli ប៉ុន្តែ​ទី​បញ្ចប់​កាំភ្លើង​ធំ​នៅ​តែ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​នាំ​យក​ជើង​ស៊ុត​លំដាប់​ទី​ពីរ​កាល​ពី​រដូវ​កាល​ចាស់​នៅ Ligue 1 រូប​នេះ។ ប្រធាន​ក្លឹប​លោក Lopez ​បាន​ប្រាប់ RMC Sport៖ “Pepe គេ​ជា​អ្នក​សម្រេច​ចិត្ត ហើយ​ខ្ញុំ​គិត​ថា​ដំណឹង​ផ្លូវការ​នឹង​ប្រកាស​ក្នុង​រយៈ​ពេល ២៤ ម៉ោង​បន្ទាប់​នេះ”។

លោក​បន្ត៖ “នោះ​គឺ​មាន​តម្លៃ ៨០ លាន​អឺរ៉ូ ដោយ Pepe ​មាន​ជម្រើស​ពីរ​ធំៗ​ក្នុង​ដៃ​រវាង Napoli និង Arsenal ​ហើយ​ខ្ញុំ​មិន​កុហក​អ្នក​ទេ ដោយ​កិច្ច​ព្រមព្រៀង​រវាង Napoli កៀក​នឹង​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​សំណើ​របស់ Arsenal មើល​ទៅ​មាន​ភាព​ងាយ​ស្រួល​ជាង ទាំង​ផ្នែក​ហិរញ្ញ​វត្ថុ​និង​ការ​រៀបចំ​ផែនការណ៍”។

បញ្ជាក់​ថា Pep នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី ៤ របស់​ Arsenal ​បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​នាំ​ចូល Gabriel Martielli, Dani Ceballos និង William Saliba។ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT