Juve ឈាន​ដល់​កិច្ច​ព្រមព្រៀង​ឲ្យ​ក្លឹប​មួយ​ខ្ចី​ជើង Higuain នា​រដូវ​កាល​ថ្មី

នា​រដូវ​កាល ២០១៩/២០ ខ្សែ​ប្រយុទ្ធ Gonzalo Higuain ​ប្រហែល​នឹង​ពុំ​បាន​ចូលរួម​ជាមួយ​ក្លឹប Juventus នោះ​ទេ ដោយ​រូប​គេ​រំពឹង​ត្រូវ​ចូលរួម​នៅ​ក្លឹប​ថ្មី Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង មុន​ព្រមព្រៀង​លើ​ការ​ទិញ​ផ្តាច់​នូវ​រដូវ​ក្តៅ​ឆ្នាំ ២០២០។

តាម​របាយការណ៍​ពី Cds ​បាន​ចុះ​ផ្សាយ​ថា​ភាគី​ខាង​ក្លឹប Juventus និង Roma ​បាន​ព្រមព្រៀង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សម្រាប់ Higuain ​ហើយ ខណៈ​កីឡាករ​អាហ្សង់ទីន​នឹង​លេង​ឲ្យ​ក្លឹប​ថ្មី​នោះ​នា​រដូវ​កាល​ក្រោយ ជាមួយ​នឹង​សិទ្ធ​ពេញលេញ​ក្នុង​ការ​ទិញ​ផ្តាច់​នូវ​តម្លៃ​ខ្លួន ២៧ លាន​ផោន។

សារ​នេះ​ជា​រឿង​ល្អ​មួយ ព្រោះ​ប្រសិន​ណា Roma ​យក​បាន Higuain នោះ​អនាគត​របស់ Edin Dzeko ជាមួយ Inter ក៏​នឹង​អាច​ទៅ​រួច​ដូច​គ្នា។ ប្រទាក់ប្រទិន​លើ​រឿង​នេះ​ក៏​ឆ្លង​ដល់​អនាគត​របស់ Lukaku ​ដែល​គេ​ក៏​នឹង​អាច​ទៅ​ចូលរួម​នៅ Inter ព្រម​គ្នា ​ស្រប​ពេល Mandzukic របស់ Juve ​ទំនង​ជា​វិល​មក Old Trafford ​សង​វិញ។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT