Zlatan ៖ Man Utd ​គួរ​ឱ្យ Pogba ​ចេញ​ទៅ ​បើ​គេ​ចង់​ចាកចេញ​ទៅ​ហើយ​

Zlatan Ibrahimovic ​ថា​ក្រុម​ Manchester United ​គួរ​តែ​លក់ Pogba ​ចោល​ទៅ ​ប្រសិន​ណា​បើ​សាមី​ខ្លួន​គេ​ចង់​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មី​លេង​ហើយ​នោះ។

​Pogba ​កំពុង​មាន​ទំនាក់ទំនង​ខ្លាំង​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​ខណៈ​ដែល​សាមី​ខ្លួន​ក៏​តែងតែ​បង្ហាញ​ថា​រូបគេ​ចង់​ចាកចេញ​ពី Old Trafford ​ផង​ដែរ។ ត្បិត​តែ​មាន​ការ​បង្ហាញ​ពី​ភាព​ចង់​ចាកចេញ​មែន ប៉ុន្តែ Man Utd ​ហាក់​មិន​ចង់​លក់​កីឡាករ​ខ្សែ​បម្រើ​របស់​ខ្លួន​នោះ​ទេ។ ពួកគេ​បាន​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​ខ្ពស់​ខ្លាំង ​ដល់​១៥០​លាន​ផោន ដែល​ធ្វើ​ឱ្យ Real Madrid ​ស្ទាក់ស្ទើរ​មិន​ហាន​ដល់​នោះ​ទេ។

ចំពោះ​រឿង​ខាង​លើ​នេះ​ដែរ Zlatan ​អតីត​កីឡាករ​ម្នាក់​របស់ Man Utd ​ដែរ​នោះ ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​ប្រសិន​បើ​គាត់​មិន​ចង់​នៅ​ទេ ​គួរ​តែ​ឱ្យ​គាត់​ចាកចេញ​ទៅ ​មិន​ដឹង​ទុក​ធ្វើ​អី​ទៀត​ទេ។ Man Utd ​គួរ​តែ​ស្វែង​រក​កីឡាករ​ថ្មី​ដែល​មាន​ចិត្ត​ចង់​នៅ​ជួយ​ក្រុម ​ជា​ជាង​ទុក​កីឡាករ​ដែល​គេ​មិន​ចង់​នៅ។ បើ​ទុក​កីឡាករ​មិន​មាន​ចិត្ត​ចង់​នៅ នោះ​រូបគេ​លេង​មិន​អស់​សមត្ថភាព​១០០​%​នោះ​ទេ”៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT