Man Utd ​ទិញ​បាន​កីឡាករ​ម្នាក់ ​វ័យ​១៦​ឆ្នាំ ​តម្លៃ​៩​លាន​ផោន​

​ក្រុម​បិសាច​ក្រហម Manchester United ​ទិញ​បាន​កីឡាករ​ថ្មី​ម្នាក់​ទៀត​ហើយ​ឈ្មោះ​ Hannibal Mejbri វ័យ​១៦​ឆ្នាំ ​ក្នុង​តម្លៃ​ខ្លួន​រហូត​ដល់​៩​លាន​ផោន​ឯ​ណោះ។

យុវជន​ឆ្នើម​ខាង​លើ​នេះ ​ហ្វឹកហាត់​នៅ​ក្លឹប Monaco ហើយ​មាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចង់​បាន​រូបគេ​នា​រដូវក្ដៅ​នេះ។ ​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ក្លឹប​នៅ​បារាំង​នេះ ​បាន​យល់​ព្រម​លក់ Mejbri ​ឱ្យ​ទៅ​ក្រុម Man Utd ​ហើយ ​ដោយ​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​៩​លាន​ផោន​ឯ​ណោះ។ ​កីឡាករ​លេង​ឱ្យ​ជម្រើស​ជាតិ​បារាំង U16 ​ខាង​លើ​នេះ ​ត្រូវ​បាន​លោក Ole ​មើល​ឃើញ ​និង​ចង់​បាន​​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​ម្ល៉េះ ​ដើម្បី​គោលដៅ​អភិវឌ្ឍ​ថ្នាល​យុវជន ​ល្អ​បំផុត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

យុវជន​មាន​ទេពកោសល្យ​ខាង​លើ​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចង់​បាន​តាម​ទិញ តាំង​ពី​៣​ឆ្នាំ​មុន ប៉ុន្តែ​គ្រួសារ​របស់​គេ​មិន​ទាន់​ចង់​ឱ្យ​កូន​ចាក​ឆ្ងាយ​ពី​ផ្ទះ​ទាំង​វ័យ​ក្មេង ដូច្នេះ​ហើយ​ទើប​ពន្យារ​ពេល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT