Bale ​អត់​ទៅ​លេង​ឱ្យ Real Madrid ​បែរ​សំងំ​ហាត់​វាយ​កូន​គោល​វិញ​

Gareth Bale ​មិន​បាន​ទៅ​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​ដើម្បី​លេង​ពាន​រង្វាន់ Audi Cup ​ឡើយ ​ដោយសារ​តែ​រូបគេ​មាន​បញ្ហា​សុខភាព ​មិន​ទាន់​ជា​១០០​%។

ការ​បញ្ជាក់​ពី​បញ្ហា​សុខភាព​នេះ ​គឺ​លោក Zidane ​ផ្ទាល់​ជា​អ្នក​និយាយ​ប្រាប់​ទៅ​អ្នក​កាសែត​។ តែ​ផ្ទុយ​ទៅ​វិញ ម្សិលមិញ​នេះ​គេ​បែរ​ជា​មាន​រូប​របស់ Bale ​កំពុង​លេង​វាយ​កូន​គោល​យ៉ាង​សប្បាយ​រីករាយ​ទៅ​វិញ។ ​កត្តា​នេះ​ហើយ​បាន​ជា​គេ​ឆ្ងល់​ថា ​តើ​សម្ដី Zidane ​ពិត​ឬ​ទេ ​ចំពោះ​រឿង​ដែល Bale ​មាន​បញ្ហា​សុខភាព​នោះ?

ចំពោះ​រឿង​ Bale ​ទៅ​លេង​វាយ​កូន​គោល​នេះ​វិញ ​លោក Zidane ​បាន​បញ្ជាក់​ថា​លោក​នឹង​មាន​អ្វី​ត្រូវ​និយាយ​ទេ។ ដោយ Bale ​ជា​មនុស្ស​ធំ​ហើយ ​អាច​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​អ្វី​ដែល​មិន​ត្រូវ​ធ្វើ​ហើយ៕ប្រភព៖​ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT