បង្ហាញ​ឈ្មោះ​បេក្ខភាព​អ្នកចាត់ការ​ ១០ រូប​ប្រជែង​ពាន FIFA The Best Men’s Coach

FIFA ​បាន​ប្រកាស​រួច​ជា​ស្រេច​ហើយ​ជុំវិញ​បេក្ខភាព ១០ រូប​ចុង​ក្រោយ​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​អ្នកចាត់ការ​ល្អ​បំផុត The Best FIFA Men’s Coach។ លទ្ធផល​ចម្រាញ់​ពឹងផ្អែក​លើ​ជោគជ័យ​ក្នុង​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ ខណៈ​កាល​ពី​ឆ្នាំ​ទៅ​ពាន​នេះ​ធ្លាក់​លើ​ដៃ​អ្នកចាត់ការ​លោក Didier Deschamps ដែល​ជួយ​ឲ្យ​បារាំង​ឈ្នះ WC នៅ​រុស្ស៊ី។

ដោយ​ឡែក​សម្រាប់​ការ​ប្រជែង​ឆ្នាំ ២០១៩ គិត​ពី​ជោគជ័យ​រាប់​ចាប់​ពី​ថ្ងៃ​ទី ១៦ ​កក្កដា ២០១៨ ដល់ ១៩ ​កក្កដា ២០១៩ ហើយ​លទ្ធផល​នឹង​ប្រកាស​នៅ​ទីក្រុង Milan ​ប្រទេស​អ៊ីតាលី​នា​ថ្ងៃ​ទី ២៣ ​កញ្ញា។ បញ្ជី ១០ រូប​មាន​ដូច​ខាង​ក្រោម៖

  • Djamel Belmadi (ជម្រើសជាតិអាល់ហ្សេរី)
  • Didier Deschamps (ជម្រើសជាតិបារាំង)
  • Marcelo Gallardo (ក្លឹប River Plate)
  • Ricardo Gareca (ជម្រើសជាតិប៉េរូ)
  • Pep Guardiola (ក្លឹប Manchester City)
  • Jurgen Klopp (ក្លឹប Liverpool)
  • Mauricio Pochettino (ក្លឹប Tottenham Hotspur)
  • Fernando Santos (ជម្រើសជាតិព័រទុយហ្គាល់)
  • Erik ten Hag (ក្លឹប Ajax)
  • Tite (ជម្រើសជាតិប្រេស៊ីល)

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT