James អាច​នឹង​បង្ហាញ​ខ្លួន​លើ​ទីលាន​សារ​ជា​ថ្មី នៅ​ថ្ងៃ​ទី ៧ សីហា

James Rodriguez នៅ​តែ​បន្ត​ហ្វឹកហាត់​ត្រៀម​ខ្លួន​ចូល​ជួយ​តតាំង​ក្លឹប​របស់​ខ្លួន​នៅ​ឯ​ទឹក​ដី Madrid ត្បិត​អី​ឈ្មោះ​របស់​គេ​ពុំ​បាន​ទៅ​ចូលរួម​នៅ​ព្រឹត្តិការណ៍ Audi Cup ក្នុង​ប្រទេស​អាល្លឺម៉ង់​ក៏​ដោយ។

មិន​ថា James, Gareth Bale, Brahim Diaz, Luka Jovic និង Ferland Mendy ជាប់​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​អវត្តមាន​ក្នុង​ការ​ប្រកួត​នៅ Audi Cup ខណៈ​កាល​ពី​ថ្មីៗ​នេះ​ក្លឹប​ទើប​ចាញ់ Spurs ១-០ ហើយ​ត្រៀម​បន្ត​ប៉ះ​គ្នា​ជាមួយ​ Fenerbahce នៅ​យប់​នេះ​ដើម្បី​ដណ្តើម​យក​កៅអី​លេខ​ ៣។

យ៉ាងណាមិញ​តាម​សារព័ត៌មាន Marca ​បាន​បញ្ជាក់​ថា​ James នឹង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ពាក់​ឈុត​ស​សារ​ជា​ថ្មី នៅ​ប្រទេស​អូទ្រីស អំឡុង​ពេល​ដែល Madrid ត្រូវ​ប្រកួត​កម្តៅ​សាច់​ដុំ​ជំនួប​លើក​ទី ៦ ទល់ Red Bull Salzburg ​មុន​បើក​ការ​ប្រកួតប្រជែង​នៅ​រដូវ​កាល​ថ្មី ២០១៩/២០។

នៅ​បន្ទាប់​នោះ​យើង​នឹង​បាន​ដឹង​កាន់​តែ​ច្បាស់ តើ​អនាគត​របស់ James នឹង​ប្រែ​ទៅ​ជា​បែប​ណា​ក្រោយ​បញ្ចប់​ភារកិច្ច​ខ្ចី​ជើង​នៅ Bayern ​ពោល​គឺ​ថា​អាច​ក្លាយ​ជា​តួ​ឯក ឬ​បាន​ត្រឹម​ស្រមោល​អង្គុយ​កៅអី​បម្រុង​ម្តង​ហើយ​ម្តង​ទៀត? ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT