កីឡាករ​ឆ្នើម Juventus ​បដិសេធ​ទៅ Arsenal ​ព្រោះ​ពេញ​ចិត្ត​ក្លឹប​នេះ​ជាង​

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Moise Kean ​បាន​បដិសេធ​មិន​ព្រម​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal ​ឡើយ ​ក្នុង​តម្លៃ​ខ្លួន​៣៦​លាន​ផោន។

ការ​បដិសេធ​នេះ​ដែរ គឺ​ Kean ​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ក្លឹប Everton ​ច្រើន​ជាង ព្រោះ​ក្លឹប​មួយ​នេះ​បាន​ធានា​១០០​% ​សម្រាប់​ជម្រើស​១១​នាក់​ដំបូង​លេង​បាន​គ្រប់​ប្រកួត​ឱ្យ​រូបគេ។ Arsenal ​ដែល​ចង់​បាន​ដែរ​នោះ ​មិន​អាច​ធានា​បាន​ថា​កីឡាករ​វ័យ​ក្មេង​រូប​នេះ​នឹង​មាន​ឱកាស​បាន​លេង​គ្រប់​ប្រកួត​នោះ​ទេ ដូច្នេះ​ហើយ​ទើប​មិន​អាច​យក​គេ​បាន។

កីឡាករ​វ័យ​១៩​ឆ្នាំ​ខាង​លើ​នេះ ​មាន​រហស្សនាម​ក្រៅ​ថា Mbappe ​អ៊ីតាលី ​និង​ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង Mbappe ​នៅ​បារាំង​ថែម​ទៀត​ផង​។ យ៉ាងណាមិញ Juventus ​ចង់​លក់​រូបគេ​ចេញ ​ក៏​ព្រោះ​តែ​ក្នុង​ក្រុម​បច្ចុប្បន្ន​មាន​កីឡាករ​ពេញ​ហើយ ខណៈ​ដែល Kean ​នៅ​ស្ទើរ​បទ​ពិសោធ ដូច្នេះ​រូបគេ​ត្រូវ​តែ​ទៅ​រក​ក្លឹប​ដែល​បាន​លេង​ពេញលេញ​មួយ អភិវឌ្ឍ​ខ្លួន​បន្ដ​ទៀត៕ប្រភព៖ Dailymail

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT