Varane ៖ បើ Real ទិញ​បាន Pogba ​គឺ​ជា​រឿង​ល្អ​សម្រាប់​ក្រុម​ទាំង​មូល​

ខ្សែ​ការពារ Varane ​ថា​បើ​សិន​ជា Real Madrid ​ទិញ​បាន​ខ្សែ​បម្រើ Pual Pogba ​មែន នោះ​គឺ​ជា​រឿង​ល្អ​សម្រាប់​ក្រុម​ដែល​ទទួល​បាន​កីឡាករ​មាន​សមត្ថភាព។

Pogba ​កំពុង​មាន​ដំណឹង​ទាក់ទង​ខ្លាំង​ជាមួយ​ Real Madrid ​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​អេស្ប៉ាញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ ស្រប​ពេល​សាមី​ខ្លួន​ក៏​តែងតែ​បង្ហើប​ពី​ឈ្មោះ​របស់​ក្លឹប Real Madrid ​ផង​ដែរ។ អ្វី​ដែល​រារាំង​ខ្លាំង​សម្រាប់​ការ​ផ្លាស់​នេះ គឺ​តម្លៃ​ខ្លួន​ដែល​ក្រុម Man Utd ​ដាក់​តែ​ម្ដង គឺ​ខ្ពស់​ខ្លាំង​ពេក រហូត​ដល់​១៥០​លាន​ផោន​ឯ​ណោះ។

ចំពោះ​រឿង Pogba ​នេះ​ដែរ Varane ​ដែល​ជា​ខ្សែ​ការពារ​ឆ្នើម​ម្នាក់​ក្នុង​ក្រុម Real Madrid ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​គិត​ថា​យើង​មាន​ក្រុម​មួយ Pogba ​ជា​កីឡាករ​ល្អ ​ខ្ញុំ​ស្គាល់​គាត់​ច្បាស់។ គាត់​ចូល​ជាមួយ​យើង​គឺ​ជា​រឿង​អស្ចារ្យ​ហើយ។ តែ​ខ្ញុំ​ក៏​មាន​ទំនុក​ចិត្ត​សម្រាប់​ក្រុម​បច្ចុប្បន្ន​នេះ​ដែរ”៕ប្រភព៖ Goal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT