ខ្សែប្រយុទ្ធ Neymar បានបង្ហាញថាខ្លួននៅតែមានអាការៈឈឺជើងដដែល អំឡុងពេលហ្វឹកហាត់ម្សិលមិញនេះ ខណៈដែលការប្រកួតសំខាន់ជិតចូលមកដល់។
របួសជើងស្ដាំរបស់ Neymar នៅមិនទាន់ជាសះស្បើយ១០០%នោះទេ ស្របពេលដែលរូបគេចូលលេងប្រកួតដំបូងនា World Cup ថ្ងៃមុននោះទៀត របួសកាន់តែធ្វើទុក្ខថែម។ ខាងប្រេស៊ីលបានបញ្ជាក់ថា Neymar ត្រូវចំណាយពេល១ថ្ងៃ ដើម្បីពិនិត្យមើលម្ដងទៀតចំពោះរបួសជើងស្ដាំនេះ។ ស្របពេលដែលដំណឹងបានលេងជួយប្រេស៊ីលទល់ក្រុមកូស្ដារីកាឬអត់នោះ នៅមិនទាន់ដឹងច្បាស់ទេ។
“គាត់មានអារម្មណ៍ថាឈឺជើងស្ដាំ ពេលកំពុងហ្វឹកហាត់ជាមួយសមាជិកក្រុមដទៃទៀត។ វាអាចកើតឡើងដោយសារតែការប៉ះទង្គិចគ្នាច្រើន កាលពីប្រកួតជាមួយស្វីស។ គាត់មិនមានបញ្ហាច្រើនទេ យើងនឹងពិនិត្យមើលម្ដងទៀតចំពោះជើងស្ដាំនេះ។ ហើយបើមិនមានអ្វីធ្ងន់ធ្ងរទេ រូបគេនឹងចូលហាត់បានវិញ”។ ខាងប្រេស៊ីលបញ្ជាក់។
ប្រេស៊ីលបានត្រឹមស្មើ ១-១ ប៉ុណ្ណោះ ក្នុងប្រកួតដំបូងរបស់ពួកគេ ទល់ក្រុមស្វីស។ ប្រកួតបន្ទាប់ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ដោយប៉ះជាមួយកូស្តារីកា មុនពេលប្រកួតចុងក្រោយក្នុងពូល ប៉ះជាមួយក្រុមសែប៕ប្រភព៖ DailyMail