ទី​បំផុត Bayern Munich ចេញ​មុខ​សុំទោស Man City រឿង Leroy Sane

កាល​ពី​ពេល​កន្លង​ទៅ​អ្នកចាត់ការ​របស់​ក្លឹប Bayern Munich ធ្លាប់​បង្ហាញ​ពី​ការ​រំពឹង​ទុក​ថា​ក្លឹប​របស់​ខ្លួន​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​នាំ​យក Leroy Sane ចេញ​ពី​ទឹក​ដី Etihad ប៉ុន្តែ​ថ្មីៗ​នេះ​រឿងរ៉ាវ​ទាំង​អស់​ក៏​ត្រូវ​បាន​បញ្ចប់​ត្រឹម​មាត់​របស់​នាយក​ប្រតិបត្តិ​ក្លឹប​អាល្លឺម៉ង់​លោក Karl-Heinz Rummenigge។

ទាំង​នាយក​ប្រតិបត្តិ​លោក Rummenigge និង​ប្រធាន​ក្លឹប​លោក Hoeness របស់ Bayern បាន​ចេញ​មុខ​សុំ​ទោសដល់​សំណាក់​ភាគី​ខាង​ Man City ជុំវិញ​ការ​ដែល​គ្រូ​បង្វឹក​នៃ​ក្លឹប​ខ្លួន​លោក Kovac និយាយ​លើសលស់​រឿង​ចង់​បាន Sane។

លោក Rummenigge បាន​សរសេរ​ថា៖ “យើង​ចាំ​បាច់​ត្រូវ​មាន​ការ​គោរព​ដល់​កីឡាករ​ដែល​នៅ​សល់​កុងត្រា​ជាមួយ​ក្លឹប​ដទៃ ដោយ​វា​ក៏​ជា​ច្បាប់​របស់ FIFA ផង​ដែរ”។

សាមី​ខ្លួន​លោក Kovac ក៏​បាន​បកស្រាយ​ថា៖ “ខ្ញុំ​បាន​និយាយ​ជាមួយ Pep Guardiola ដើម្បី​សុំ​ការ​លើកលែង​ទោស​ហើយ ដោយ​ខ្ញុំ​ដឹង​ថា Sane នៅ​ជាប់​កុងត្រា​ជាមួយ Man City បែប​នេះ​ខ្ញុំ​ចង់​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ភាគី​ខាង​ក្លឹប City ហើយ​ពេល​ក្រោយ​ខ្ញុំ​នឹង​គិតគូរ​ឲ្យ​បាន​លឿន​ជាង​នេះ”។ ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT