លោក Ole Gunnar Solskjaer បានបញ្ជាក់ច្បាស់ការហើយថាខ្សែការពារ Eric Bailly ប្រឈមនឹងអវត្តមានរយៈពេល ៥ ខែក្រោយជួបបញ្ហារបួសដែលត្រូវវះកាត់ផ្នែកជង្គង់។
Bailly កន្លងទៅក៏ធ្លាប់បញ្ជាក់ពីការព្រួយបារម្ភពីតំណែងរបស់ខ្លួន បន្ទាប់ពីល្ហិចល្ហៀងថា Man Utd ចង់យក Harry Maguire មកចូលរួមនៅ Old Trafford ប៉ុន្តែរឿងរ៉ាវ Maguire មិនទាន់ប្រកាសផងនោះ Bailly ក៏ស្រាប់តែជួបបញ្ហាមុនបាត់ទៅហើយ។
បញ្ជាក់ថាសម្រាប់ United នៅពេលបច្ចុប្បន្ននេះ សល់បញ្ហាចម្បងពីរដែលត្រូវដោះស្រាយមានរឿងរ៉ាវរបស់ Paul Pogba និង Romelu Lukaku ដោយសម្រាប់ខ្សែបម្រើបារាំងមានភាគរយត្រូវចាកចេញទៅចូលរួមនៅ Real Madrid ខណៈកីឡាករបែលហ្សិកអាចជារវាង Inter Milan ឬ Juventus។ ប្រភព៖ Sportsmole



