Ronaldo ​បើក​ភ្លើង​ខៀវ ឲ្យ Juve ​យក​ខ្សែ​ប្រយុទ្ធ​នៅ PL មួយ​រូប​មក​ចាប់​ដៃ​គូ​ជាមួយ​ខ្លួន

យោង​តាម​សារព័ត៌មាន TheSun ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម Cristiano Ronaldo ​បាន​ព្រមព្រៀង​បើក​ផ្លូវ​ឲ្យ​កីឡាករ Romelu Lukaku មក​ចូលរួម​នៅ​ទឹក​ដី Turin ​បន្ទាប់​ពី​ល្ហិចល្ហៀង​ថា​មាន​ផែនការណ៍​ចង់​ដោះដូរ​យក Dybala ទៅ​ Old Trafford។

តាម​តម្លៃ​ខ្លួន​ដែល​ដឹង​សម្រាប់ Lukaku បើ​ប្រើប្រាស់​ប្រាក់​សុទ្ធ United ទាមទារ​ប្រមាណ ៨០ លាន​ផោន ដោយ​តម្លៃ​នេះ​ធ្វើ​ឲ្យ​ភាគី​ខាង​ក្លឹប Inter Milan ដែល​ធ្លាប់​ចង់​បាន ​ផ្តើម​រារេ​ចិត្ត​រួច​ទៅ​ហើយ បែប​នេះ​ទើប​ផ្លាស់​មក​ចរចា​ជាមួយ​សេះ​បង្កង់​វិញ។

សម្រាប់​ទំនាក់ទំនង​រវាង​គ្រូ​បង្វឹក​និង Lukaku ប្រសិន​កិច្ច​ព្រមព្រៀង​អាច​ធ្វើ​ទៅ​បាន​ពិត​មែន នោះ​ក៏​នឹង​មាន​ភាគរយ​វិជ្ជមាន​ខ្ពស់ ព្រោះ​លោក Sarri ក៏​ធ្លាប់​ដឹកនាំ​នៅ Chelsea ហើយ​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា​ខ្លួន​គាំទ្រ​នូវ​ទម្រង់​លេង​របស់​កីឡាករ​បែលហ្សិក​ផង​ដែរ។ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT